ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។ […]