ក្រសួងបរិស្ថាន និង​ចុងភៅ​ សេង​ ហុក​ ហេង​ រួមគ្នា​ដាំកូនឈើ បណ្តុះផ្នត់គំនិតពន្លកបៃតង

ក្រសួងបរិស្ថាន និង​ចុងភៅ​ សេង​ ហុក​ ហេង​ រួមគ្នា​ដាំកូនឈើ បណ្តុះផ្នត់គំនិតពន្លកបៃតង

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថានបានដឹកនាំក្រុមការងារ នំាយកកូនឈើជាច្រើនប្រភេទចំនួន​៧៥០ដេីម​ ចែកជូនចុងភៅ សេង ហុក ហេង និងបរិស្ថាន​ មន្រ្តីមូលដ្ឋាន​ ដើម្បីធ្វើការដំាដុះ នៅលើផ្ទៃដីមួយកន្លែងស្ថិតនៅភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

គូសបញ្ជាក់ផងដែរថា បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ជាគ្រោះមហន្តរាយធម្មជាតិ​ ដែលតបស្នងមកវិញដោយការបំផ្លាញធម្មជាតិ និងបរិស្ថានជុំវិញពិភពលោក។  ជាពិសេស​ ការកាប់បំផ្លាញព្រៃឈើ និងការទុកដាក់កាកសំណល់ផ្សេងៗនាំអោយឧស្ម័នមេតានអាចសាយភាយទៅក្នុងបរិយាកាស​ ដែលបង្កអោយផែនដីកាន់តែឡើងកំដៅ។

ឆ្លៀត​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ​ មានប្រសាសន៏ថា ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ​ ហេីយអ្វីដែលយើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយយុទ្ឋនាការ​នៅក្នុងថ្ងៃនេះ​ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។

ជាមួយ​គ្នានេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនចុងភៅ​ សេង ហុក ហេង ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថានក្នុងយុទ្ឋនាការ កម្ពុជាស្អាត កម្ពុជា បៃតង ខ្មែរធ្វើបាន។

ជាចុងក្រោយ​ ក្រសួង​បរិស្ថាន​ រួមគ្នាជាមួយប្រធាន​ និងក្រុមហ៊ុនចុងភៅ​ រួមទាំង​មន្ដ្រី​មូលដ្ឋានប្រមាណ​ជាង​ ៧០នាក់​ បាន​ប្ដេជ្ញា​ គាំទ្រ​ លេីកិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​ CLV-DTA ផងដែរ។
អត្ថបទ​៖​ ជា​ សុភា

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top