ឯកឧត្តម ង៉ូវ បូរីណា បន្តយុទ្ធនាការ ពន្លកបៃតង​ ស្រុកអូរាំងឪ

ឯកឧត្តម ង៉ូវ បូរីណា បន្តយុទ្ធនាការ ពន្លកបៃតង​ ស្រុកអូរាំងឪ

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអមដំណើរដោយលោកជំទាវ​ ងិន​ លីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុរដ្ឋលេខាធិការ​ លោក​ ងួន​ ប៉ុណ្ណា​ន អភិបាល​ នៃគណៈអភិបាលស្រុកអូររាំងឪ​ អភិបាលរង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យុវជនសសយក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៤០០នាក់​ បានបន្តធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន ១ ០០០ដើម ជុំវិញឧទ្យានទន្លេស្ងួត នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្នល់កែង​ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ឆ្លៀត​ក្នុង​យុទ្ធនាការ​ពន្លកបៃតង​នេះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា បាន​ពាំនាំ​យកការសួរសុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សូម​កោតសរសើរ​ចំពោះ​ បងប្អូន​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​អាជ្ញាធរ​ គ្រប់​រូប​ ដែល​ស្រឡាញ់​បរិស្ថាន​ និង​បាន​ចូលរួមបន្តយុទ្ឋនាការដាំដើមក្ងោកចំនួន ១ ០០០ដើមក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម​ បានបន្ដលេីកឡេីងថា​ ពន្លកបៃតង​ជាដេីមទុន​ដ៏មាន​សក្ដានុពល​ លេីការ​ស្រូបទាញ​វិស័យ​ទេសចរណ៍​ក្នុងសហគមន៍​ និង​អន្ដរជាតិ​ ដូច្នេះ​យើង​ទាំងអស់​គប្បី​ត្រូវ​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​គ្រប់​ៗគ្នា​ ការដាំដេីមឈេី​ ររបស់បងប្អូន​ប្រជាពលរដ្ឋ​ គឺ​ជា​ការរក្សាបាន​នូវ​ភោគទ្រព្យ​ដ៏មាន​តម្លៃ​ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ៗ។

មុន​នឹង​បញ្ចប់​ ឯកឧត្តម ង៉ូវ បូរីណា រួមទាំង​អាជ្ញាធរ​ ប្រជាពលរដ្ឋ​ បាន​សម្ដែង​នូវការ​ ប្តេជ្ញា គាំទ្រ និង​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ លេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV-DTA ផងដែរ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top