តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកជីក្រែង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ។

យេប សុខក្រី បច្ចុប្បន្នរស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបំពានច្បាប់ ត្រូវមានទោសព្រហម្មទណ្ឌ ដែលមានចែងនឹងបញ្ញត្តិឲ្យផ្តាន្ទាទោសមាមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

យោងតាមកំណត់ហេតុស្ដាប់ចម្លើយ ជនល្មើសឈ្មោះ យេប សុខក្រី បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់រាន់ដីព្រៃ នៅចំណុចបឹងស្រូលក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរពិតប្រាកដមែន ។


តាមដីការរបស់ចៅក្រមស៊ើបសួរ ញ៉ិល ប៊ុនលី នៃសាលាដំបូងខេត្តត្បូងឃ្មុំ លេខ ៤៧៣ ព្រទ១ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ ៕

Leave a Comment

Scroll to Top
Share via
Copy link