រោងចក្រសហគ្រាសចំនួន៨ទីតាំង នៅរាជធានីភ្នំពេញនិងនៅតាមខេត្តមួយចំនួន បានចូលរួមគោរពច្បាប់កម្ពុជា និងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ

រោងចក្រសហគ្រាសចំនួន៨ទីតាំង នៅរាជធានីភ្នំពេញនិងនៅតាមខេត្តមួយចំនួន បានចូលរួមគោរពច្បាប់កម្ពុជា និងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ

ក្រសួងបរិស្ថាន សូមកោតសរសើរចំពោះ រោងចក្រសហគ្រាសចំនួន៨ទីតាំង រួចមកហើយ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ ក្រុមហ៊ុនទាំងនោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនទៀត បានបង្ហាញនូវភាពស្មោះត្រង់ ក្នុងការបញញចេញសំណល់រាវ ដោយគោរពច្បាប់ដែលមានចែងជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា និងបាននិងកំពុងស្នើសុំធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដោយគោរពទៅតាម “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល និងមាត្រ២៣ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក (១៩៩៩)៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top