ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់
នៅខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តពិនិត្យ
វឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ អមដំណើរដោយ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងប្រចាំប្រទេសរបស់UNDP, តំណាងក្រុមហ៊ុនកូកាកូឡា,
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមន្រ្តីមូលដ្ឋានជាច្រើននាក់។
គួររំលឹកផងដែរថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អគារសិក្សាថ្មី១ខ្នង ដែលសាងសង់ឡើងតាមរចនាបទបែបខ្មែរទំនើប មានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ធំទូលាយ មានបរិយាកាសល្អ ផ្តល់នូវផាសុខភាព ថែមទាំងគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងមានភាពងាយស្រួលដល់សិស្សានុសិស្ស បានរៀនសូត្រ និងទទួលបាននូវចំណេះដឹងកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា មកដល់ពេលនេះអគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមរដ្ឋមន្រ្តី បានសាងសង់ជិតរួចរាល់ហើយ សំរាប់ទុកជូនសិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចកដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ថែរក្សាការពារនូវសមិទ្ធផលដែលមានឱ្យបានគង់វង្ស និងចូលរួមអនុវត្តន៏នូវភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងប្រែក្លាយសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីក្លាយជាយុវជនអ្នកបន្តវេនដ៏ល្អនាពេលអនាគត។

អត្ថបទ ៖ ជា សុភា

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top